ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែមិថុនា ឆ្នាំ ២០២៣

ថ្ងៃទីព្រហស្បតិ៍ ៥កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចសក ព.ស២៥៦៧

នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣

@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី

-----------------------------------------------

លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញបានសម្របសម្រួលរៀបចំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុត ឯកឧត្តម យ៉ែត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងប្រតិភូអមដំណើ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការគ្រប់គ្រងប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗ ដើម្បីរកដំណោះស្រាយ ក្នុងគោលបំណងសម្រេចអោយបាននូវការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋទូទាំងខេត្តរតនគិរី។

ព័ត៌មានទាក់ទង